សង្ខេប

It takes for long time that I never use my wordpress account. I think I should discover back from what I have had n use it in useful way.

កំហុសអ្នកណា?

កំហុសអ្នកណា?

ខ្វះតែមួយថ្ងៃទៀតទេ ដល់ថ្ងៃបុណ្យអុំទូកហើយ។ រាល់ឆ្នាំក្រុមគ្រួសារខ្ញុំតែង តែឡើងទៅភ្នំពេញទៅមើលគេអុំទូក និងមើលគេមើលឯង។ ឆ្នាំនេះ ប្តីខ្ញុំគាត់បបួលទៅលេងភ្នំពេញទាំងអស់គ្នាទៀត ព្រោះពូចាន់ នៅត្រើយកើតគាត់ក៏ចង់ទៅដែរ អោយបានជាគ្នា។ តែខ្ញុំដូចជាមិនចង់ទៅសោះ ព្រោះធ្លាប់ដឹងហើយថាវាមិនស្រួលទេ មានមនុស្សច្រើន ចង្អៀតពិបាកធ្វើដំណើរ ហើយបាត់នេះបាត់នោះ ខ្លះខ្យល់គ ខ្លះបាត់គ្នា… ឯពួកខ្ញុំក៏ធ្លាប់បាត់កាបូបលុយម្តងដែរ។ ហេតុនេះហើយ ឆ្នាំនេះប្តីខ្ញុំគាត់ទៅជាមួយពូចាន់តែពីរនាក់ទេ ឯខ្ញុំនិងកូននៅចាំឯផ្ទះ ចាំមើលតាមទូរទស្សន៏ ក៏យកទៅណាមិនអស់ដែរ ណាមួយវាមិនសូវហត់ខ្លួនផង។ ខ្ញុំក៏បានរៀបចំខោអាវអោយប្តី  ព្រមទាំងលុយកាក់មួយចំនួន ហើយក៏ផ្តាំទៅប្តីថា៖

_ បងហ្អា៎! ទៅភ្នំពេញបងឯងត្រូវតែថែរក្សាខ្លួនណា៎! មើលទុកដាក់អីវ៉ាន់អីអោយបានស្រួលបួល ហើយលុយកាក់អីទុកអោយប្រយត្ន័ប្រយែង អាសារមើលអាសារស្ទាបផង!!

_ បងដឹងហើយអូន! អូនឯងផ្តាំ ធ្វើមើលតែបងហ្នឹងកូនក្មេង បងចេះប្រយត្ន័ប្រយែងហើយ។ អូ! ពូចាន់ គាត់ចាំនៅមុខផ្ទះឯនោះ ចឹងបងទៅសិនហើយ!

រយៈ៣ថ្ងៃក្រោយ ព្រះរាជពិធីបុណ្យអុំទូកក៏បានបញ្ចប់ ប្តីខ្ញុំក៏បានត្រលប់មកវិញដែរ ហើយលើកនេះក៏មិនមានបញ្ហាអ្វីកើតឡើងអោយខ្ញុំព្រួយបារម្ភនោះដែរ។

លុះដល់ក្រោយមកប្តីខ្ញុំ ដូចជាប្លែកម៉េចមិនដឹងទេ តាំងពីដាច់ឆ្នាំមកគាត់ចេះតែឈឺនេះ ឈឺនោះ ឈឺរហូត បន្តិចរាគរូស បន្តិចក៏ក្តៅខ្លួន…  ខ្ញុំបាននាំប្តីខ្ញុំទៅមើលគ្រូខ្មែរ គ្រូទាយ ព្រោះវាមិនសូវអស់លុយច្រើន ក្រែងលោមានអ្នកណាគេធ្វើអំពើ រឺឆុងឆ្នាំថ្មី។ លោកគ្រួខ្មែរបានអោយថ្នាំខ្លះទៅអោយសាកដាំផឹក តែមើលទៅដូចជាមិនឃើញធូរស្បើយអីសោះ។

ខ្ញុំក៏សំរេចចិត្តនាំគាត់ទៅពិនិត្យឈាមនៅឯមន្ទីរពេទ្យបង្អែក តែប្តីខ្ញុំដូចជាភ័យៗមិនចង់ទៅម៉េចមិនដឹងទេ ប្រហែលជាគាត់ខ្លាចគេចាក់ម្ជុលហើយមើលទៅ តែលទ្ធផលចេញមកមិនមានអ្វីនោះទេ។លោកគ្រូពេទ្យក៏បានផ្តាំដែរថា បីខែក្រោយត្រូវមកពិនិត្យឈាមម្តងទៀត ដើម្បីអោយច្បាស់អំពីអាការៈរបស់គាត់ ក្រែងលោមានមានជំងឺឆ្លៀតឱកាសផ្សេងៗ។ ឆ្ងល់ដែរគ្រុនចាញ់ គ្រុនពោះវៀនពោះតាំងអីអត់មានទេ តែម៉េចក៏គាត់ចេះតែឈឹបាត់ៗអញ្ចឹង? ពួកខ្ញុំក៏បានទៅពិនិត្យម្តងទៀត។ ព្រះអើយ!!! ខ្ញុំស្ទើរតែធ្លាក់ថ្លើមក្តុកតែម្តង ប្តីខ្ញុំកើតជំងឺអេដស៏ ឯខ្ញុំក៏ផ្ទុកមេរោគនេះដែរ ជាពិសេសខ្ញុំមានកូនក្នុងពោះមួយទៀត តើគេអាចឆ្លងពីពួកយើងដែររឺទេ?

ដំណឹងយ៉ាងក្តុកក្តួលបំផុត ដែលមានរឿងហេតុទាំងនេះកើតឡើងចំពោះគ្រួសាររបស់ខ្ញុំ។ ប្តីខ្ញុំគាត់មិនដែលចេះខូចនោះទេ រឺក៏ពួកខ្ញុំទៅប៉ះពាល់អ្នកណាដែលកើតអេដស៏ដោយមិនដឹងខ្លួនទេដឹង?អត់ទេ!មិនដែលមានអ្នកណាកើតជំងឺនេះនៅភូមិរបស់ខ្ញុំទេ ហើយវាក៏មិនអាចឆ្លងបានដែរ មានតែ…. ចុះតើអ្នកណាជាអ្នកចងនូវបញ្ហានេះ?

ចំណងអ្នកណាអ្នកចង អ្នកនោះជាអ្នកស្រាយ។ ប្តីខ្ញុំបានបកស្រាយថា កាលពីបុណ្យអុំទូកឆ្នាំទៅ ពេលដែលគាត់បានទៅដើរលេងតែពីរនាក់ពូចាន់ ពួកគាត់ក៏ចង់នាំគ្នាសាកស្រីនៅភ្នំពេញម្តង ហើយក៏នាំគ្នាទៅរកស្រីសេវាកម្មបំរើផ្លូវភេទ។  ពេលនោះពួកគាត់បានប្រើស្រោមដែរ ហើយក៏គិតថានឹងមិនប្រព្រឹត្តម្តងទៀតដែរ។ តែមិននឹកស្មានសោះថា វាមានរឿងនេះកើតឡើង។ ប្រហែលជាពេលនោះគាត់ស្រវឹង រូចមិនបានពាក់ស្រោមអនាម័យអោយបានត្រឹមត្រូវហើយមើលទៅ។ បន្ទាប់ពីការបកស្រាយរបស់ប្តីខ្ញុំ ធ្វើអោយខ្ញុំអស់ជំនឿលើគាត់ខ្លាំងណាស់ ស្ទើរតែស្ទុះទៅចាប់ហែកគាត់តាមចិត្តខឹង តែវាក៏មិនអាចជួយអោយរឿងពីមុនត្រលប់មកវិញបានទេ។ រឿងនេះជាសោកនាដកម្មមួយដ៏គ្រោតគ្រាតបំផុតសំរាប់គ្រួសារខ្ញុំ ដែលមិនធ្លាប់មានទាល់តែសោះ។ ខំប្រាប់ប្តីអោយប្រយត្ន័ប្រយែង តែលទ្ធផល ប្រយែងអាត់ ប្រយត្ន័តែឯង ប្តីមិនប្រយត្ន័ ធ្វើអោយមានជំងឺនេះ ហើយឆ្លងមកដល់ខ្ញុំទៀត។ តើទាំងនេះជាកំហុសអ្នកណា? ហើយអ្នកណាជាអ្នករងទុក្ខនៅក្នុងទង្វើទាំងអស់នេះ???

តើបុរស និង សុរា អាចកាត់ផ្តាច់ពីគ្នាបានដែររឺទេ?

តើបុរស និង សុរា អាចកាត់ផ្តាច់ពីគ្នាបានដែររឺទេ?

ការផឹកសុរា មានមតិរបស់បុរសមួយចំនួនយល់ថា “បើមិនចេះផឹក មិនមែនជាមនុស្សប្រុស (ជាមនុស្សអន់) កើតមកជាប្រុសត្រូវតែចេះផឹក, មានមិត្តភក្តិបបួល បើមិនផឹកវាមិនកើត (មិនគួរសម), បើមិនផឹកបានអីនោម, មានតែស្រាទេដែលអាចបំបាត់ទុក្ខបាន ,ផឹកដើម្បីសុខភាព,….” តើមតិទាំងអស់នេះត្រឹមត្រូវដែររឺទេ?

យើងមិនអាចនិយាយបានថាមតិទាំងអស់នេះជាមតិត្រឹមត្រូវ រឺក៏ខុសទាំងស្រុងនោះទេ​ គឺវាអាស្រ័យទៅលើបែបផែននៃការផឹកស្រា និង កាលៈទេសៈ។យ៉ាងណាមិញ វាជារឿងលំបាកមួយដែលបុរសអាចដកខ្លួនចេញពីសុរានេះបាន ដែលជាហេតុធ្វើអោយបុរសមិនអាចប្រកាន់ខ្ជាប់នូវសីលប្រាំបានទៀតផង(ប្រការទីប្រាំសុរាមេរយ)។

ការផឹកសុរា វាមិនមានអ្វីចោទជាបញ្ហាធំដំនោះទេ គឺគ្រាន់តែត្រូវចំនាយថវិកាដើម្បីបានវាមកតែប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះគឺ អាកប្បកិរិយាក្រោយពេលផឹកសុរាដែលជារបស់មួយធ្វើអោយ មនុស្ស ខ្លាចជាទីបំផុត!!! អាកប្បកិរិយាទាំងនេះអាចចេញជាផលវិជ្ជមាន និង អវិជ្ជមាន។

ចំនុចវិជ្ជមានៈ ជាធម្មតាពេលណាដែលគ្រឿងស្រវឹងទាំង ឡាយចូលទៅក្នុងខ្លួន វាតែងបង្កនូវលក្ខណៈស្រវឹង ឈឺក្បាល ធីងធោង…ទៅតាមបរិមាណ។ នៅពេលដែលដឹងថាខ្លួនស្រវឹងហើយ ពេលខ្លះអាចធ្វើអោយមានអារម្មណ៏រវើរវាយផ្សេងៗ ដូច្នេះត្រូវចេះគ្រប់គ្រងនូវអារម្មណ៏ខ្លួនឯង ប្រញាប់ស្វែងរកធ្យោបាយណាដែលធ្វើអោយខ្លួនឯងបានបញ្ចេញនូវភាពតានតឹងទាំងនេះបានដោយធ្វើលំហាត់ប្រាណ,លំហែរកាយ,ងូតទឹក,ញ៉ាំអីដែលធ្វើអោយឆាប់ស្វាង… ចំនុចដ៏ល្អមួយទៀតនោះគឺទៅសំរាក។

ចំនុចអវិជ្ជមានៈ កាលណាអ្នកស្រវឹងហើយ មិនចេះគ្រប់គ្រងនូវអារម្មណ៏ខ្លួនឯង អាចធ្វើរអោយអ្នកប្រព្រឹត្តនូវអំពើមិនល្អផ្សេងៗ ដែលមិនត្រឹមតែនាំអោយវិនាសដល់ខ្លួនឯងទេ ថែមទាំងធ្វើអោយអន្តរាយដល់អ្នកដទៃទៀតផង ជាពិសេសបើកបរនៅពេលស្រវឹង និងអាចបង្កបញ្ហាផ្សេងទៀត ដែលទាំងនេះសុទ្ធតែជាបញ្ហាដែលបុរសទាំងអស់ធ្លាប់បានដឹង​ ធ្លាប់កើតឡើងនៅក្នុងសង្គម។

ទាំងនេះគ្រាន់តែជាអ្វីដែលញ៉ុមបានដឹងតិចតួចតែប៉ុណ្ណោះ!!!!

ចុះយោបល់របស់អ្នកវិញយ៉ាងណាដែរ?ញយិុកោៈល​អ

 

 

 

How to improve ur study strategies!

How to improve your study strategies!

Here is the points

Note

តើគោស៊ីខ្លា រឺក៏ ខ្លាស៊ីគោ?

ជួយមើលតិចមើល តើវាម៉េចទៅវិញ?

ជួយញ៉ុមផង!

សូមជំរាបសួរអ្នកភូមិទាំងអស់!

ខ្ញុំជាជនចំនូលថ្មីនៅក្នុងភូមិនេះ ហើយមានបញ្ហាខ្លះចង់អោយអ្នកភូមិជួយដល់រូបនាងខ្ញុំផង! រឿងនោះគឺវាអញ្ចេះទេ នាងខ្ញុំមានកិច្ចការសាលាមួយដែលត្រូវការស្រាវជ្រាវ ស្ទាបស្ទង់ មតិអំពីសំណាក់ខាងក្រៅ ហើយខ្ញុំមិនដឹងថាត្រូវទៅណាទេ មានតែត្រូវសុំពីអ្នកទាំងអស់គ្នាហើយ

ចំពោះការស្រាវជ្រាវនោះគឺតំរូវអោយអ្នកទាំងអស់គ្នាជួយឆ្លើយនូវសំនួរខ្លះខាងក្រោមនេះ ដែលទាក់ទងអំពីដំណើរកំសាន្តជុំវិញបឹងទន្លេសាប ដែលសំណួរនោះមានដូចជា៖

១. តើអ្នកមានអាយុក្នុងចំនោមក្រុមណាដែរ?

ក. ១៨-២៣ ឆ្នាំ          ខ. ២៤-៣០ ឆ្នាំ      គ. ៣១ ឆ្នាំឡើង

២. តើអ្នកមានមុខរបរអ្វីដែរ?

ក. និស្សិត     ខ. នយោជិក     គ. ប្រកបរបរដោយខ្លួនឯង

៣. តើអ្នកមានចំនូលប៉ុន្មានដែរនៅក្នុងរយះពេលមួយខែ?

ក. ១០០-២០០ ដុល្លា     ខ.  ២០០-៤០០ ដុល្លា    គ. ៥០០ ដុល្លា ឡើងទៅ

៤. តើអ្នកគិតថាការធ្វើដំណើរកំសាន្តគឺជារង្វាន់ដ៏ល្អដែររឺទេ?

ក. ចាស៎ រឺ បាទ     ខ. ទេ !  ឆ្ពោះទៅសំនួរទី៨

៥. តើអ្នកធ្លាប់ទៅកន្លែងកំសាន្តដែលមាននៅក្នុងប្រទេសកម្ពុជាដែររឺទេ?

ក. ធ្លាប់បានទៅកន្លែងខ្លះ     ខ. ធ្លាប់ទៅគ្រប់ទីកន្លែង

៦. តើអ្នកមានចំណាប់អារម្មណ៏ដំណើរកំសាន្តទៅលើខេត្តទាំងឡាយដែលនៅជុំវិញបឹងទន្លេសាបដែររឺទេ?

ក. មានចំណាប់អារម្មណ៏     ខ. គ្មានទេ

៧. តើអ្នកគិតថាអ្នកអាចចំនាយពេលប៉ុន្មានដែលសមស្របទៅនឹងដំណើរកំសាន្តរបស់អ្នក?

ក. ៣ ថ្ងៃ      ខ. ៥-៧ ថ្ងៃ     គ. ១៥ ថ្ងៃ

៨. តើអ្នកចូលចិត្តការទស្សនាទៅលើដំណើរជីវិតនៅជុំវិញបឹងទន្លេសាបដែររឺទេ?

ក. ចាស៎ រឺ បាទ     ខ. ទេ

៩. សន្មតថាអ្នកទទួលបាននូវកញ្ចប់សេវាកម្មធ្វើដំណើរតាមធួរ ជុំវិញបឹងទន្លេសាប តើអ្នកគិតថាចង់ទៅតំបន់ណា?

ក. តំបន់វប្បធម៌ និងប្រវត្តិសាស្រ្ត ជាងតំបន់ធម្មជាតិ

ខ. តំបន់ធម្មជាតិ ជាង តំបន់វប្បធម៌ និងប្រវត្តិសាស្រ្ត

គ. តំបន់ទាំងពីរ

១០. តើអ្នកគិតថាតំលៃប៉ុន្មានដែលសមស្របទៅនឹងដំណើរកំសាន្តដ៏រីករាយ?

…………………………….ដុល្លា

១១. នៅក្នុងខេត្តកំពង់ឆ្នាំង តើកន្លែងមួយណាដែលអ្នកចង់ទៅ?

ក. មាត់ទន្លេ     ខ. ភ្នំកង្រី     គ. ភូមិស្មូនឆ្នាំង

កន្លែងស្នើរសុំផ្សេង……………………………………………………………………

១២. នៅក្នុងខេត្តពោធិសាត់ តើកន្លែងមួយណាដែលអ្នកចង់ទៅ?

ក. អ្នកតាឃ្លាំងមឿង     ខ. ទឹកជ្រោះអូដា និង ថ្មបីដុំ     គ. ប្រាសាទ និងវត្តប្រវត្តិសាស្រ្តផ្សេង

កន្លែងស្នើរសុំផ្សេង……………………………………………………………………

១៣. នៅក្នុងខេត្តបាត់ដំបង តើកន្លែងមួយណាដែលអ្នកចង់ទៅ?

ក. តំបន់ទឹកធ្លាក់     ខ. ប្រាសាទប្រវត្តិសាស្រ្ត     គ. តំបន់ភ្នំ     ឃ. ចំការផ្លែឈើ និង តំបន់ដាំស្រូវ

ឃ. កន្លែងលក់ណែម និង ក្រឡាន      ង. ផ្សារ

កន្លែងស្នើរសុំផ្សេង……………………………………………………………………

១៤. នៅក្នុងខេត្តសៀមរាប តើកន្លែងមួយណាដែលអ្នកចង់ទៅ?.

ដោយសារតែនៅខេត្តសៀមរាបសំបូរតំបន់ទេសចរណ៏ សូមសរសេរនូវតំបន់ដែលអ្នកចង់ទៅ

…………………………………………………………………………………………………………………………………………….

១៥. នៅក្នុងខេត្តសៀមរាប តើអ្នកចង់ទៅតំបន់ប្លែកៗដែលមាននៅក្នុងសំនួរទី១៣ ដែររឺទេ?

ក. ចាស៎ រឺ បាទ        ខ. ទេ

 ១៦. នៅក្នុងខេត្តកំពង់ធំ តើកន្លែងមួយណាដែលអ្នកចង់ទៅ?

ក. ប្រាសាទសំបូរព្រៃគុក     ខ. ភ្នំសន្ទុក    គ. ទំនប់៧មករា

១៧. បន្ទាប់ពីការឆ្លើយនូវសំនួរ តើអ្នកគិតថាការទាក់ទាញរបស់សេវាកម្មទេសចរណ៏មានកំរិតប៉ុន្មាន?

ក. ៣០ %       ខ. ៥០  %    គ. ៩០%

១៨. អ្នកអាចសរសេរនូវមតិវាចារគិះគន់ក្នុងន័យស្ថាបនា អំពីកញ្ចប់សេវាកម្មរបស់យើងខ្ញុំបាន

………………………………………………………………………………………………………………………………………………….

…………………………………………………………………………………………………………………………………………………..

………………………………………………………………………………………………………………………………………………….

…………………………………………………………………………………………………………………………………………………..

 អ្នកគ្រាន់តែជ្រើសរើសចំលើយ និង បង់លេខតាមសំនួរជាការស្រេច!

សូមអរគុណសំរាប់ការចំនាយពេលដ៏មានតំលៃរបស់អ្នកទាំងអស់គ្នា!ការចូលរួមរបស់អ្នកជាមោទភាព របស់នាងខ្ញុំ!

   

ទឹកចិត្តរបស់ម្តាយខ្ញុំ

ពាក្យថា ម្តាយ គឺជាពាក្យមួយដែលមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់ ដែលបានរក្សានូវភាពកក់ក្តៅដល់រូបកូនគ្រប់ៗរូបអោយធំលូតលាស់យ៉ាងរីករាយ និងមានសុភមង្គល។

តួយ៉ាងដូចជាអ្នកម្តាយរបស់ខ្ញុំគាត់បានចិញ្ចឹមខ្ញុំតាំងពីតូចរហូតដល់ធំដឹងក្តីប្រកបទៅដោយក្តីស្រលាញ់ និងសេចក្តីអាណិត សន្តោសប្រោសប្រណី។

សព្វថ្ងែនេះខ្ញុំនៅឆ្ងាយពីម៉ាក់របស់ខ្ញុំ ព្រោះខ្ញុំត្រូវបន្តការសិក្សានៅឯភ្នំពេញ ក៏ប៉ុន្តែម៉ាក់ គាត់នៅបារម្មណ៏ពីខ្ញុំ គាត់បានផ្ញើរប្រាក់ដើម្បីសិក្សា និងផ្ញើររបស់របរញាំជាច្រើនទៀត។ ទាំងនេះជាគុណូបការដ៏ជ្រាលជ្រៅដែលម្តាយខ្ញុំបានប្រគល់អោយកូនគ្រប់ៗគ្នា ហើយអ្នកម្តាយគ្រប់រូបក៏ធ្វើបែបនេះដែរ។

 

អារម្មណ៏ពិសេសក្នូងថ្ងែបើកប្រាក់ខែលើកដំបូង!

ម្សិលមិញនេះខ្ញុំបានបើកប្រាក់ខែដំបូង បន្ទាប់ពីការធ្វើការងារដ៏ហត់អស់រយះពេលមួយខែមក។មុនដំបូង ខ្ញុំពិតជាមានអារម្មណ៏តក់ក្រហល់ ហើយទន្ទឹងរង់ចាំមែន ព្រោះមិនទាន់ឃើញថៅកែបើកលុយអោយសោះ តែលុះដល់ពេលល្ងាចទើបឃើញថៅកែហៅ ហើយក៏ហុចស្រោមសំបុត្រពណ៌សមួយ តើអ្នកអាចទាយដឹងទេថាខ្ញុំមានអារម្មណ៏យ៉ាងណា? មានអារម្មណ៏រំភើបខ្លាំងណាស់ ចង់តែលោតអោយផុតពីដី តែខ្លាចគេឃើញចរិកដើមខ្មាស់គេ ទើបសំងំធ្វើស្ងាត់ស្ងៀម​។

បើកលុយហើយមានអារម្មណ៏ថាខ្លួនឯងពិតជាអឿណាស់…..! ព្រោះគិតថាខ្លួនឯងមានលុយនៅក្នុងដែ ដែលជាញើសឈាមរបស់ខ្លួន​។

ចុះអ្នកវិញ??????????????????

What do you think?